ស្វាគមន៍​ចំពោះ​សៀវភៅមគ្គទេសក៍​​ស្តីពី​ជន​អន្តោប្រវេសន៍

រដ្ឋ​ California គឺជាទីកន្លែង​រស់នៅ​របស់​អ្នក​ចំណូលថ្មី​ជាច្រើន មកពី​ជុំ​វិញ​ពិភពលោក។​ រដ្ឋ​ California មាន​សេវាកម្ម​សម្រប​សម្រួល ដែល​ជួយដល់​ជនអន្តោ​ប្រវេសន៍​ឲ្យ​ក្លាយ​ទៅ​ជា​ផ្នែកមួយនៃ​បណ្តាញ​តភ្ជាប់​រវាងមនុស្ស សេដ្ឋកិច្ច និង​សង្គម​របស់រដ្ឋយើង​​។​ គេហទំព័រនេះបង្ហាញពីលក្ខណៈសេវាកម្មនានា ដែលជួយដល់ជនអន្តោប្រវេសន៍ឲ្យខិតខំប្រឹងប្រែង និងទទួលបាន​ជោគជ័យក្នុងដំណើរឆ្ពោះទៅរកការធ្វើសមាហរណកម្ម។ ជន​អន្តោ​ប្រវេសន៍​ដែល​ស្វែង​រក​ជំនួយសម្រាប់ការ​សិក្សា​ភាសា​អង់គ្លេស​ ការអភិវឌ្ឍ​ជំនាញ​ការងារ​ ការរៀបចំ​ធ្វើ​សញ្ជាតូបនីយកម្ម​ ឬ​ជំនួយផ្នែកផ្លូវ​ច្បាប់ អាច​ស្វែងរក​ព័ត៌មាន​ស្តីពី​សេវា​កម្មដែល​អាចទទួលបាននៅក្នុង​រដ្ឋនេះ​​។​ សៀវភៅ​មគ្គទេសក៍​ស្តីពី​ជន​អន្តោ​ប្រវេសន៍ ​គឺជាស្ពាន​ក្នុង​ការ​ជួយ​ឲ្យ​ជន​អន្តោ​ប្រវេសន៍​បាន​ចូលរួម​ពេញ​លេញក្នុង​ជីវិតរស់​នៅ​របស់​ពួកគេ​ក្នុង​រដ្ឋ​ California។​​ ស្វាគមន៍មកកាន់​​សៀវភៅ​មគ្គទេសក៍។

27 %

 នៃ​ប្រជាជន​ដែល​រស់​នៅក្នុង​រដ្ឋ​ California ចន្លោះ​ឆ្នាំ2011 និង ឆ្នាំ2015 ជា​ជន​ជាតិ​ដែល​កើត​នៅ​បរទេស​

715

ប្រាក់​ចំនួន 715 ប៊ីលាន​ដុល្លាដែល​ជនអន្តោ​ប្រវេសន៍​​បានរួមចំណែក​ទៅក្នុង GDP របស់រដ្ឋ​។​

36 %

​ នៃ​ម្ចាស់កម្មសិទ្ធ​អាជីវកម្ម​ខ្នាតតូច​របស់រដ្ឋ គឺជា​ជន​អន្តោ​ប្រវេសន៍​។​

5.6

ជន​អន្តោប្រវេសន៍ចំនួន 5.6 លាន នាក់ក្នុង​រដ្ឋ​ California  បាន​ចូល​សញ្ជាតិ​​​អាមេរិក​នៅ​ចន្លោះឆ្នាំ2004 និងឆ្នាំ2014។​​